khmer eng
  • អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តជន និងមន្ត្រីរាជការវ័យចំណាស់
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំពិធីសំណេះសំណាលជាមួយនឹងនិវត្តជន និងមន្ត្រីរាជការវ័យចំណាស់នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រោមប្រធានបទ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៤ ១ តុលា ឆ្នាំ២០២២ ត្រូវបានកំណត់ថា មនុស្សវ័យចាស់ជារតកដ៏សំខាន់ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គម នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
    ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា ដោយមានការអញ្ជើញពីនិវត្តជន និងមន្ត្រីរាជការវ័យចំណាស់ និងថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាសរុបចំនួន១២០នាក់។
    អង្គពិធីដំណើរការដោយមានការបញ្ចាំងវីដេអូស្តីពីសកម្មភាពសួរសុខទុក្ខនិវត្តជន មន្ត្រីរាជការលំហែមាតុភាព មានជំងឺ និងជួបហានិភ័យផ្សេងៗ ព្រមទាំងចំណាប់អារម្មណ៍តំណាងនិវត្តជនដោយលោក ចេង ប៊ុណ្ណា និវត្តជន និងចំណាប់អារម្មណ៍តំណាងមន្ត្រីរាជការវ័យចំណាស់ដោយលោក ប៉ាវ ភីរុណ ប្រធានអង្គភាពកិច្ចការសង្គម និងមតិសំណេះសំណាងរបស់ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភាផងដែរ។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ